Pen Bona interviews jean francois tain over Myanmar Political Crisis: Aung San Suu Kji

សន្ទុះបាតុកម្មរបស់ប្រជាជនភូមាស្ដែងឱ្យឃើញយ៉ាងច្បាស់ថាកម្លាំងប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ប័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូចីគឺមានថាមពលខ្លាំងណាស់នៅពេលនេះ។ ការស្ដែងចេញពីការធ្វើបាតុកម្មយ៉ាងពុះកញ្ជ្រោលរយៈពេលជិត១០ថ្ងៃមកនេះគឺជាសារមួយប្រាប់ទៅពួកយោធាថាប្រជាជនមិនអាចគាំទ្ររបបនៃការធ្វើរដ្ឋប្រហារឱ្យឡើងកាន់អំណាចជំនួសឆន្ទៈរបស់ខ្លួននោះទេដែលបានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដៃទម្លាក់អំណាចរបស់ពួកយោធាហើយនោះ។ កត្តាដេលប្រជាជនភូមាទាំងប្រុសទាំងស្រីទាអក្មេងទាំអចាស់មន្រ្ដីរដ្ឋការសាធារណៈកម្មករសហជីពស្រ្ដីមេផ្ទះគ្រូពេទ្យគ្រូបង្រៀនកងទាហានកងប៉ូលីសថ្នាក់ទាបបានចេញមកធ្វើបាតុកម្មភ្លូកទឹកភ្លូកដីនេះគឺបានបានបង្ហាញថាប្រជាជនភូមាទំនងនឹងមិនរត់ចោលទីលានប្រយុទ្ធរបស់ពួកគេនោះទេគឺលុះត្រាតែពួកយោធាបោះបង់អំណាចរបស់ខ្លួន។ #Analysis #Myanmar_Coup